ព្រះពុទ្ធសាសនាដើម្បីជាតិ



Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន May 1, 2010 at 1:45am. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន May 1, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Apr 7, 2010 at 2:25am. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Apr 7, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Mar 4, 2010 at 8:27pm. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Mar 5, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 11, 2010 at 8:08pm. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 12, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 11, 2010 at 8:04pm. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 12, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 11, 2010 at 8:00pm. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 12, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 11, 2010 at 7:43pm. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 12, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 11, 2010 at 7:28pm. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 12, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 11, 2010 at 7:12pm. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 12, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 11, 2010 at 4:35am. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 11, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 11, 2010 at 3:28am. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 11, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 10, 2010 at 10:21pm. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 11, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 10, 2010 at 2:30am. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 10, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 8, 2010 at 2:55am. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 8, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 8, 2010 at 2:50am. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 8, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 8, 2010 at 2:44am. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 8, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 8, 2010 at 2:38am. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 8, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 8, 2010 at 2:33am. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 8, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 3, 2010 at 10:42pm. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 4, 2010.
Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 3, 2010 at 10:15pm. Last updated by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន Feb 4, 2010.






ពុទ្ធសាសនានិងដែនសុវណ្ណភូមិ I. កម្ពុជា (ដោយព្រះភិក្ខុ ថនប៊ុន ថុន) ក. ទីតាំងប្រទេសកម្ពុជាស្ថិតនៅទ្វីបអាស៊ីអាគ្នេយ៍ ត្រង់ភាគខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ចន្លោះខ្សែស្របទី១០និងទី ១៥ នៃរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី ១០២ និងទី១០៨នៃរយៈបណ្តោយខាងកើត ។ ដូចនេះ ប្រទេសកម្ពុជានៅក្នុងតំបន់ត្រូពិក ត្រង់អឌ្ឍគោលខាងជើងដែលជាតំបន់មានជីជាតិហើយមាន អំ ណោយផលដល់ការលូតលាស់នៃរុក្ខជាតិនិងដំណាំផ្សេងៗគ្រប់ប្រភេទ។ កម្ពុជាមានរាងជាពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់ខាងជើងជាប់ប្រទេសថៃហើយមួយភាគធំជាប់នឹងប្រទេសឡាវខាងកើតនិងខាងត្បូងមួយភាគជាប់នឹងប្រទេសវៀតណាមខាងត្បូង មួយភាគទៀតជាប់នឹងឈូងសមុទ្រថៃខាងលិចជាប់នឹងឈូងសមុទ្រថៃ ហើយមួយភាគទៀតជាប់នឹងប្រទេសថៃ ។ ខ. ផ្ទៃដី ប្រទេសកម្ពុជាមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការេ ។ គ. ប្រជាជន ចំនួនប្រជាជននៅកម្ពុជា តាមអ្នកប្រាជ្ញខាងជាតិពន្ធុវិទ្យាបានសន្និដ្ឋានថា ពួក អូស្ត្រាលីអ៊ីដនិងពួកមេឡានេស៊ី សម្បុរខ្មៅ បានមកនៅឥណ្ឌូចិនតាំងពីច្រើនស.វ. មុនគ.ស ម៉្លេះ ។បន្ទាប់មក មានពួកឥណ្ឌូនេស៊ី ជាជនជាតិស្បែកលឿងចូលមកនៅលាយឡំនឹងប្រជាជនចាស់ បង្កបង្កើតឡើងជាជនជាតិសាសន៍មន-ខ្មែរ។ ក្រោយមក មានពួកឥណ្ឌាជាអ្នកជំនួញជាអ្នកភៀសខ្លួនពីសង្គ្រាមនិងជាអ្នកផ្សាយសាសនា បានមករស់នៅលាយឡំជាមួយម្ចាស់ស្រុកដើម បង្កបង្កើតបានជាអរិយធម៌មួយ ។ តែពួកកុលសម្ព័ន្ធខ្លះ ពុំព្រមទទួលយកនូវបញ្ហាទាំងនេះ ។ ក្រោយមកទៀតមានជាតិសាសន៍ផ្សេងៗបានមករស់នៅជាបន្តបន្ទាប់ ដូចជាជាតិជ្វា ព្រាហ្មណ៍ (ស.វ.ទី៨) ជាតិចិន (ស.វ.ទី ១៣) រៀតណាម ឡាវ ចាម ភូមា ជាដើម។ ហេតុនេះបានជាគេឃើញមានមនុស្សផ្សេងៗគ្នាជាច្រើន រស់នៅលើទឹកដីកម្ពុជា។ស្ថិតិប្រជាជនកម្ពុជាក្នុងឆ្នាំ ១៩៦២ មានចំនួន៩.៧២៨.៧៧១ នាក់ ក្នុងពេលនោះមានជនជាតិខ្មែរប្រហែលជា ៥ ភាគ ៦។ ឃ. ជនជាតិផ្សេង ក្រៅពីជនជាតិខ្មែរមាន -ពួកកុលសម្ព័ន្ធ មានច្រើនក្រុម ដូចជាពួកព័រ ស្អូច សំរ៉ែ កួយ ស្ទៀង ព្នង ។ ពួកគេរស់នៅដាច់ស្រយាលពីគេ, ប្រកបអាជីវកម្មប្រមាញ់ នេសាទ និងកសិកម្មនៅព្រៃដុត ។-ពួកចំណូលស្រុក ឬខ្មែរចូលជាតិ ជាប្រជាជនដែលមករស់នៅក្នុងប្រទេសកម្ពុជាជាយូរយារណាស់មកហើយ មានសិទ្ធិ និងកាតព្វកិច្ចដូចខ្មែរដែរ ។ ជនជាតិទាំងនេះមានចាម ជ្វា ឡាវវៀតណាម និងភូមា…។ II.តើខ្មែរជានរណា? (ដោយព្រះភិក្ខុ ថនប៊ុន ថុន) ជាយូរយារណាស់មកហើយ អ្នកធ្វើការសិក្សាស្រាវជ្រាវខ្មែរ បានខិតខំដោះស្រាយបញ្ហាកំណើតខ្មែរនេះ ។ ពួកគេបានបញ្ចេញយោបល់ប្លែកៗគ្នា ហើយជួនកាលផ្ទុយស្រឡះតែម្តង ។ ប៉ុន្តែយោបល់ទាំងនោះអាចចែកជាពីរក្រុមគឺៈ ក- យោបល់ទី១
ពួកគេទទួលថាជាតិខ្មែរ ជាជាតិប្រវេសន៍ (Race immigré) ចេញពីប្រទេសឥណ្ឌាហើយបានលុកលុយដណ្តើមយកទឹកដីរបស់ជនជាតិដើមមួយ (Race Autochtone) គឺជនជាតិក្នុងអំបូរម៉ាឡាយូប៉ូលីនេស៊ីយ៉េន (Race Malayopolynésienne) នេះឯង ។ ទស្សនៈនេះត្រូវបានបង្កើតឡើងដោយលោក Hendrike Kerne ។ បន្ទាប់មកទៀត ក៏មានអ្នកស្រាវជ្រាវខ្លះយល់ស្របតាមដូចជាលោកAdhémard Leciére និងលោក Pierre Gourou ជាដើម។លោក Pierre Gourou បានបញ្ជាក់ថាជនជាតិខ្មែរប្រហែលជាត្រូវពួក ទ្រាវិឌ ឬពួកអារ្យច្រានចេញពីឥណ្ឌា ហើយដោយមានសេសសល់ក្រុមខ្លះដូចជាពួកមុណ្ឌ បានមកលុកលុយប្រទេសភូមាប្រទេសសៀមនិងប្រទេសកម្ពុជា ។ លោកEtienne Aymonier ដែលយល់ថាក្រុម មន-ខ្មែរ មណ្ឌុមានតាំងពីដើមនៅជើងភ្នំទីបេត៍ ហើយក្រោយមកបានបំបែកជាពីរក្រុមគឺ មន-ខ្មែរ ចូលមកតាំងនៅភូមិភាគអាស៊ីអាគ្នេយ៍ ឯមួយក្រុមទៀតគឺមណ្ឌុ ចូលទៅក្នុងប្រទេសឥណ្ឌារហូតដល់សព្វថ្ងៃនេះ ។
ខ-យោបល់ទី២
ទទួលស្គាល់ថា ជនជាតិខ្មែរជាជនជាតិមួយស្ថិតនៅក្នុងក្រុម មន-ខ្មែរ ហើយបានកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះ តាំងពីបុរាណមក ។ នេះគឺជាយោបល់របស់លោក BernardPhiliffe Groslier បច្ចុប្បន្នជាអភិរក្សអង្គរ និងលោក Mace Talahot ជាដើម ។លោកទាំងពីរនេះបានយល់ឃើញថា ក្នុងសម័យឌុណូ ប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ មានមនុស្សជាច្រើនក្រុមបានធ្វើដំណើរពីខាងជើងចុះមកភាគអាស៊ីអាគ្នេយ៍ដូចពួកអូស្ត្រាឡូអ៊ីដ (Autraloïdes)មេឡានេស៊ីយាង (Mélanésiens) ។ អំបូរមន-ខ្មែរបានកើត ឡើងដោយការកាត់ផ្សំរវាងពួកឥណ្ឌូនេស៊ីយាងនិងមេឡានេស៊ីយាង ហើយបានរស់នៅរាយ ប៉ាយលើទឹកដីដែលលាតសន្ធឹងពីឥណ្ឌូចិនជ្រោយម៉ាឡាយូ រហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌា ។ គួរកត់សម្គាល់ថា យោបល់នៃក្រុមទាំងពីរនេះ មានលក្ខណៈស្របទៅនឹងទស្សនៈរបស់ខ្មែរ ពីព្រោះបើយើងសំអាងទៅលើរឿងព្រេងខ្មែរ ដោយសារតែមាននាងនាគនៅស្រុកខ្មែរនេះឯង ទើប ព្រះថោងដែលគេថាមកពីស្រុកឥណ្ឌា បានជួបប្រភពគ្នាហើយបានគ្រប់គ្រងស្រុកគោកធ្លកនេះឯង ។ បានសេចក្តីថា លុះត្រាតែមានជនជាតិខ្មែនៅលើកោះគោកធ្លកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយធម៌របស់ខ្លួនបានខ្លះចូលស្រុកខ្មែរ ។សេចក្តីក្នុងរឿងព្រេងនេះសរឲ្យឃើញថា ចំពោះខ្មែរយើង ជាតិខ្មែរមានប្រភពនៅស្រុកខ្មែរនេះឯង ។ ចំពោះបញ្ហាដើមកំណើតនៃជាតិសាសន៍ខ្មែរនេះ អ្នកប្រាជ្ញអន្តរជាតិបានបញ្ចេញសម្មតិកម្មច្រើនបែបយ៉ាងណាស់ ។ តែលោកបានស្របយោបល់គ្នាត្រង់ចំណុចដែលថាខ្មែរជាជនជាតិមួយស្ថិតនៅក្នុងអំបូរពិសេសមួយគឺអំបូរ មន-ខ្មែរ ឬខមនេះឯង។ថ្មីៗនេះលោកបណ្ឌិត មីសែល ត្រាណេ លោកជាអ្នកស្រាវជ្រាវវប្បធម៌ខ្មែរ ស្នាដៃរបស់លោកសមស្របជាមួយមតិទី២ គឺលោកបានបញ្ជាក់ថា ខ្មែរមានជីវិតលើទឹកដីខ្មែរតាំងពី ៦៨០.០០០ឆ្នាំមុនគ.ស មកដល់ សតវត្សទី១ នៃគ.ស ។ សម័យនេះ ជាសម័យថ្មគ្រួសបំបែក ដែលមានអាយុ ៦៨០.០០០ ដល់ឆ្នាំ១២០.០០០ ឆ្នាំមុនគ.ស ។ យុគនេះអាចជាការចាប់ផ្តើមនៃអរិយធម៌ខ្មែរ ហើយការចងក្រងទំព័រប្រវត្តិសាស្រ្តកម្ពុជា ត្រូវស្ថិតនៅលើសម្ភារៈវប្បធម៌កម្ពុជាដំបូងបង្អស់ ជាមូលដ្ឋាន។ វប្បធម៌ អរិយធម៌ខ្មែរ ដូចបានបញ្ជាក់ជូនខាងលើក៏អាចបង្ហាញឲ្យអ្នកសិក្សាស្រាវជ្រាវវិភាគបានពីប្រភពព្រះពុទ្ធសាសនា នៅកម្ពុជាដែរ ។
III. ប្រភព និង កាលបរិច្ឆេទព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា
(ដោយព្រះភិក្ខុ ថនប៊ុន ថុន)
ដូចយើងបានបញ្ជាក់ខាងលើរួចមកហើយថា ព្រះពុទ្ធសាសនាមានដើមកំណើត
នៅប្រទសឥណ្ឌាហើយត្រូវផ្សព្វផ្សាយនៅលើបណ្តាប្រទេសនានានៅលើពិភពលោក
ជាពិសេសនៅលើបណ្តាប្រទេសមួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ។ប្រទេសកម្ពុជាយើង ព្រះពុទ្ធសាសនាបានចូលមកតាំងពីយូរអង្វែងណាស់មកហើយហើយមានការរីកចំរើន
យ៉ាងខ្លាំងក្លាព្រមទាំងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះដូងនៃចិត្តគំនិតទំនៀមទម្លាប់ ប្រពៃណីសិល្បៈវប្បធម៌នៃមនុស្សខ្មែរយើង ។ចំពោះកាលបរិច្ឆេទនៃការចូលមកដល់ ឬវត្តមានព្រះពុទ្ធសាសនាកម្ពុជាជាបញ្ហាមួយដែលអ្នកសិក្សាប្រវត្តិសាស្ត្រ ក៏ដូចជាអ្នកសិក្សាអក្សរសាស្រ្តនិងវប្បធម៌ទូទៅតែងតែចោទសួរថា តើព្រះពុទ្ធសាសនាបានមកដល់ប្រទសកម្ពុជាតាំងពីពេលណា?បញ្ហាបរិច្ឆេទនៃការចូលមកដល់នៃលទ្ធិពុទ្ធសាសនានេះ យើងគួរសិក្សាឲ្យបានដឹងច្បាស់ព្រោះបញ្ហានេះ វាបានឆ្លុះបញ្ចាំងទៅលើការរីកចំរើន របៀបរបបការរស់នៅនិងនិន្នាការរបស់សង្គមខ្មែរយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្ត
របស់ខ្លួនរយៈកាលកន្លងមក ។ បញ្ហានេះ អ្នកសិក្សាជាច្រើនបានស្រាវជ្រាវឃើញកាលបរិច្ឆេទខុសៗគ្នាៈ
- មានអ្នកសិក្សាខ្លះបកស្រាយថា ព្រះពុទ្ធសាសនាបានចូលមកដល់ប្រទេសកម្ពុជាយើងតាំងពីស.វទី៣ ឬទី២ មុនគ.ស ដោយសំអាងទៅលើប្រវត្តិសាស្រ្តនៃព្រះបាទធម្មាសោកនៃប្រទេសឥណ្ឌា ដែលព្រះអង្គជាមហាពុទ្ធសាសនិកជនមួយរូប គោរពព្រះពុទ្ធសាសនាថេរវាទ បានឧបត្ថម្ភការបញ្ជូនសមណទូតពីរអង្គគឺសោណត្ថេរនិងឧត្តរត្ថេរ មកផ្សព្វផ្សាយព្រះពុទ្ធសាសនានៅលើដែនដីសុវណ្ណភូមិ ។ បញ្ជាក់ដោយសម្តេចព្រះមហាសុមេធាធិបតី ហួត តាត វិជិរប្បញ្ញោ ព្រះសង្ឃនាយកគណៈមហានិកាយ ក្នុងស្នាព្រះហស្តរបស់ព្រះអង្គស្តីពី « ព្រះពុទ្ធសាសនានៅកម្ពុជាសង្ខេប » បោះពុម្ពលើកទី២នៅគ.ស. ១៩៧០ ទំព័រទី ១ ថា «ព្រះពុទ្ធសាសនាផ្សាយចូលមកកម្ពុជាជាមុនដំបូងតាមគម្ពីរពុទ្ធសាសនាសាមន្តបាសាទិកាអដ្ឋកថា វិន័យបិដកជាភាសាបាលីបានប្រាប់ពត៌មានថា កាលក្រោយដែលធ្វើតតិយ-សង្គាយនារួចហើយនៅក្នុងជម្ពូទ្វីប គឺក្នុងប្រទេសឥណ្ឌាក្នុងព.ស.ទី៣ ព្រះមហាថេរមួយព្រះអង្គ នាមព្រះមោគ្គលិបុត្តតិស្សៈបានចាត់ចែងបញ្ជូនព្រះថេរៈពីរអង្គ គឺព្រះសោណត្ថេរនិងព្រះឧត្តរត្ថេរចេញពីជម្ពូទ្វីប(ឥណ្ឌា) មកផ្សាយព្រះពុទ្ធសាសនា នៅសុវណ្ណភូមិ ក្នុងព្រះរាជូបត្ថម្ភនៃព្រះមហាក្សត្រនាមធម្មាសោក» ។ អ្នកសិក្សាខ្លះទៀត បានរកឃើញព្រះពុទ្ធសាសនាចូលមកដល់ប្រទសខ្មែរយើងនៅស.វ.ទី២ នៃគ.ស.ទៅវិញ ។ បញ្ហានេះ អ្នកស្រីត្រឹង ងា បានសរសេរនៅក្នុងស្នាដៃអរិយធម៌ខ្មែរ បោះពុម្ពនៅឆ្នាំ១៩៧៣ ទំព័រ៨០ ថា « តាមសិលាចារឹកវ៉ូកាញ់ (នៅវៀតណាមខាងត្បូង) ទំនងជាព្រះពុទ្ធសាសនាចូលមកប្រតិស្ថានក្នុងស្រុកខ្មែរ នៅស.វ.ទី២ នៃគ.ស. ក្នុងរជ្ជកាលព្រះបាទស្រីមារៈ ឬ ហ្វានចេម៉ាន់ ។ទស្សនៈបែបនេះគេបានពន្យល់ថាព្រះពុទ្ធសាសនាមានកំណើតក្រោយព្រហ្មញ្ញសាសនា ប្រហែលនឹងអាចចូលមកដល់ប្រទេសកម្ពុជាក្រោយការចូលមកដល់នៃលទ្ធិព្រាហ្មណ៍សាសនា ។- មានអ្នកខ្លះឲ្យយោបល់ថា ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាបានចូលមកដល់ប្រទេសកម្ពុជាយើងក្នុងដំណាក់កាលប្រហាក់ប្រហែលគ្នា ឬក៏មុនក្រោយបន្តិចបន្តួចប៉ុណ្ណោះ ។ គេបានពន្យល់ថា បញ្ហានេះគ្មានឯកសារណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់ទេ ព្រោះគេហាក់ដូចជាពុំទាន់មានជំនឿចំពោះទស្សនៈរបស់អ្នកសិក្សាឯទៀតដែលយល់ថាសាសនានេះ ឬសាសនានោះមកដល់មុននោះឡើយ ។ យោប់ស្តីពីវត្តមាននៃការហូរចូលនៃលទ្ធិព្រះពុទ្ធសាសនា មានច្រើនដូចខាងលើដែលយើងពិបាកនឹងកំណត់ឲ្យបានច្បាស់លាស់ណាស់ ។ ប៉ុន្តែ ពិនិត្យជារួម ទោះបីយ៉ាងណាក៏ដោយក៏យោបល់មតិទាំងអស់នោះជាពន្លឺនៃការសិក្សារបស់យើង ។ យើងពិនិត្យឃើញថាយោបល់ទាំងអស់ហាក់ដូចជាមានការឯកភាពគ្នាមួយនៅត្រង់ព្រះពុទ្ធសាសនាក៏ដូចជាព្រហ្មញ្ញសាសនា បានចូលមកដល់ប្រទេសកម្ពុជាយើង តាំងពីយូរយារណាស់មកហើយ ។ ផ្អែកលើទស្សនៈខាងលើ យើងជាអ្នកសិក្សាស្រាវជ្រាវគួរតែត្រិះរិះពិចារណារកហេតុផលឲ្យមានលក្ខណៈច្បាស់លាស់ និងសមស្របដើម្បីកំណត់ពីបញ្ហានេះ ។យើងគួរលើកយកពីប្រវត្តិសាស្រ្តនៃព្រះបាទធម្មាសោកដែលឲ្យពត៌មានថា «ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយចូលមកដល់ដែនដីសុវណ្ណភូមិនៅស.វ.ទី៣ឬទី២ មុនគ.ស.» យកមកត្រិះរិះពិចារណាដើម្បីកំណាត់កាលបរិច្ឆេទនៃការចូលមកដល់របស់លទ្ធិពុទ្ធសាសនានៅកម្ពុជាយើង ។ បញ្ហាចោទនោះ គឺដែនសុវណ្ណភូមិជាដែនដីរបស់ប្រទេសណា? ប្រទេសខ្មែរយើងឬជាប្រទេសណាទៀត? ដែនដីសុវណ្ណភូមិនេះ ត្រូវបានគេយល់ឃើញដោយឡែកៗ ហើយម្នាក់ៗសុទ្ធតែអះអាងថា ដែនដីសុវណ្ណភូមិ ជាដែនដីរបស់ខ្លួនម្នាក់ៗ ។ ឧទាហរណ៍ដូចជាខ្លះថាដែនដីនេះជារបស់ភូមា ខ្លះថាជាដែនដីឥណ្ឌូនេស៊ី ខ្លះថាម៉ាឡេស៊ី ខ្លះថាកម្ពុជា ខ្លះថាថៃ ខ្លះថាចាម ខ្លះថាវៀតណាម…។យោបល់ដោយឡែកៗខាងលើរបស់ជនជាតិនីមួយៗ សុទ្ធតែមានការអះអាង ព្រមទាំងប្រកាន់យកនូវមហិច្ឆតាជាតិរបស់ខ្លួនជានិច្ច ។ មកដល់ត្រឹមនេះ យើងជាជនជាតិខ្មែរក៏ពុំទាន់ហ៊ានអះអាងថាដែនដីសុវណ្ណភូមិជាដែនដីរបស់យើងឡើយ ។ តែយើងត្រូវចោទសួរបន្តទៀតតើបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នេះ ប្រទេសណាដែលបានទទួល និងគោរពព្រះពុទ្ធសាសនាមានចំណាស់ជាងគេ? បើយើងពិនិត្យទៅលើប្រវត្តិសាស្ត្រ និងពិនិត្យលើការជាក់ស្តែងឃើញថានៅអាស៊ីអាគ្នេយ៍នេះ ប្រទេសដែលគោរពព្រះពុទ្ធសាសនាមានចំណាស់ជាងគេ គឺមានតែប្រទេសកម្ពុជាយើងនេះឯង។ ចំពោះបណ្តាប្រទេសដទៃទៀត ឃើញថាមានប្រទេស មួយចំនួន គេគោរពព្រះពុទ្ធសាសនាដូចយើងដែរ តែគេគោរពនោះស្ថិតនៅក្នុងដំណាក់កាលក្រោយយើង ។ ឧទាហរណ៍ ដូចជាករណីប្រទេសថៃ ចាប់ពី ស.វ.ទី ១ រហូតមកដល់ដើម ស.វ.ទី ៩ ក្នុងពេលដែលប្រទេសយើងបានកសាងជាប្រទេសមានអធិបតេយ្យនិងមានវប្បធម៌រឹងមាំរួចទៅហើយនោះ ប្រទេសនេះកំពុងស្ថិតនៅជាកុលសម្ព័ន្ធ ឬជាជនជាតិភាគតិច ឬជាជនជាតិបញ្ញើក្អែក គ្មានឯកភាពនៅក្នុងខេត្តយូណាន់នៃប្រទេសចិន ពោលគឺមិនទាន់កើតជារដ្ឋនៅឡើយទេ។ លុះមកដល់ស.វ.ទី៩ ទើបជនជាតិនេះបានជ្រៀតចូលមកក្នុងឥណ្ឌូចិន តាមខ្សែទឹកនៃទន្លេមេណាម ធ្វើដំណើរពីជើងចុះមករកទិសត្បូង ដោយដណ្តើមទឹកដីពីជនជាតិខ្មែរយើងខ្លះពីជនជាតិ មនខ្លះ…រួចកសាងរដ្ឋឯករាជ្យរបស់ខ្លួនមួយនៅស.វទី១៣។ ដូចនេះ ជនជាតិថៃពុំបានទទួលព្រះពុទ្ធសាសនាដោយផ្ទាល់ពីជនជាតិឥណ្ឌាដូចជាជនជាតិខ្មែរយើងទេ ។ ព្រះពុទ្ធសាសនានៅក្នុងប្រទេសថៃនាពេលសព្វថ្ងៃនេះ ត្រូវបាននាំបញ្ចូលពីប្រទេសកម្ពុជា ឬជាសាសនាដែលបានចាក់ឫសនៅលើទឹកដីនោះតាំងពីយូរពោលគឺ តាំងពីទឹកដីនោះជាទឹកដីរបស់ខ្មែរមុនការចូលមកដល់នៃជនជាតិថៃម៉្លេះ ។ ចំពោះជនជាតិវៀតណាម ក្នុងដំណាក់កាលពីស.វ.ទី១ ដល់ស.វ.ទី៩ ពុំទាន់រំដោះខ្លួនចេញពីអាណានិគមចិននៅឡើយដែរ ។ លុះមកដល់ស.វ.ទី១០ ទើបជនជាតិនេះរំដោះខ្លួនចេញពីអាណារួចកសាងប្រទេសរបស់ខ្លួន។ ព្រះពុទ្ធសាសនាមហាយាន ដែលជនជាតិវៀតណាមគោរពនាពេលសព្វថ្ងៃនេះ ជាសាសនាដែលហូរចូលមកពីប្រទេសចិន តាំងពីនៅក្រោមអាណានិគមចិនម៉្លេះ ។ ចំណែកប្រទេសដទៃទៀតដែលនៅក្នុងដំបន់នេះមានប្រទេសខ្លះគោរពតាមព្រះពុទ្ធសាសនាដែរ តែក្នុងដំណាក់កាលក្រោយ ឬគេពុំគោរពព្រះពុទ្ធសាសនាតែម្តង ដោយគោរពសាសនាដទៃទៀត។ បើសរុបមកឃើញថា ប្រទេសកម្ពុជាយើងជាប្រទេសមួយមានអធិបតេយ្យចំណាស់ជាងគេ ហើយទទួល និងគោរពព្រះពុទ្ធសាសនាមុតមាំជាងគេ ដែលសក្តិសមជាដែនដីសុវណ្ណភូមិ ដែលទទួលការផ្សព្វផ្សាយព្រះពុទ្ធសាសនាដោយផ្ទាល់ពីសមណទូតពីរព្រះអង្គព្រះនាម សោណត្ថេរនិងឧត្តរត្ថេរ ក្រោមព្រះរាជូបត្ថម្ភនៃព្រះបាទធម្មាសោក នាសតវត្សទី ៣ ឬទី ២ មុនគ.ស.នេះណាស់ ។
(ដោយព្រះភិក្ខុ ថនប៊ុន ថុន)
១. ត្រីនៅលើគោកបម្រះរកទឹក ចចកតែងនឹករកព្រៃស្មសាន
សត្វក្នុងទ្វីបលោកនឹករកសុខសាន្ត មិនអាចប្រៀបបានចិត្តម៉ែដែលនឹក។
នៅពេលភ្លៀងធ្លាក់រុក្ខជាតិខៀវខ្ចី បក្សាបក្សីខ្ញៀវខ្ញារពេលព្រឹក
ថ្ងៃក្តៅសត្វរកជ្រកក្រោមសន្លឹក ប្រៀបដូចកូននឹករកម៉ែពេលឈឺ។
២. ផ្កាឈូកដែលដុះរីកស្រស់សោភា អាស្រ័យគង្គារួមគ្នានឹងភក់
គូព្រេងជួបភ័ក្រ្តវិលវល់វីរវក់ រួមរក្សលង់លក់បង្កើតលោកា។
ព្រហ្មចុះជួបព្រះសំពះវន្ទា ក្រាបអារធនាឲ្យទ្រង់ទេសនា
ព្រហ្មបានជួបព្រះកើតគុណអស្ចារ្យ មាតាបិតាជាគូគុណគាប់។
Posted by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន on January 15, 2010 at 5:12am
Posted by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន on January 20, 2010 at 11:30pm — 1 Comment






Loading feed
Loading feed
© 2012 Created by ភិក្ខុ ធម្មបាលោ ថនប៊ុន ថុន.
Powered by
.